+855 018 888 2777
01 / 04
ProjectOverview
ទិដ្ឋភាពទូទៅរបស់គម្រោង
បុរី អ & អេហ្វ · បុរីសួនឧទ្យានធំជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា
បុរី អ & អេហ្វ គឺជាបុរីសួនឧទ្យានខ្នាតធំតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសវិនិយោគលើអចលនទ្រព្យជារូបិយប័ណ្ណដុល្លារអាមេរិកធំជាងគេទីបីនៅលើពិភពលោក។

គម្រោងនេះស្ថិតនៅលើបណ្តោយមហាវិថីដែលមានសក្តានុពលភាពសេដ្ឋកិច្ចដ៏ធំពីរនៅក្នុងរាជធានីភ្នំពេញ គឺមហាវិថី សម្តេចហ៊ុនសែន និងមហាវិថីព្រះមុនីវង្ស ដែលជាតំបន់រស់នៅដែលមានលំដាប់ជាន់ខ្ពស់ ប្រមូលផ្តុំទៅដោយស្ថានទូតនៃបណ្តាប្រទេសនានា ស្ថិតនៅចំទីតាំងសំខាន់ដែលត្រូវធ្វើដំណើរឆ្លងកាត់ពីទីក្រុងទៅកាន់អាកាសយានដ្ឋានថ្មី គម្រោងនេះបានប្រែក្លាយទៅជាយុទ្ធសាស្រ្តថ្មីមួយក្នុងការតភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ពិភពលោក។

គម្រោងនេះផ្តោតសំខាន់ទៅលើតម្រូវការក្នុងការរស់នៅរបស់យុវវ័យជំនាន់ក្រោយ ដោយបានមានពាំនាំមកនូវជីវិតរស់នៅក្នុងបុរីសួនឧទ្យានដ៏ទំនើបរបស់ប្រទេសចិន ចូលមកកាន់ទីក្រុងភ្នំពេញ។ បុរីដែលមានទំហំប្រហែល 56 ម៉ឺនម៉ែត្រការ៉េ មានឡោមព័ទ្ធទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងកម្សាន្តលំដាប់ជាន់ខ្ពស់ និងសួនឧទ្យានធំជាងគេបង្អស់នៅក្នុង ទីក្រុងភ្នំពេញដែលមានទំហំប្រហែល 3 ម៉ឺនម៉ែត្រការ៉េ គឺជាបុរីដែលមានសួនឧទ្យានខ្នាតធំដ៏កម្រមួយនៅក្នុងទីក្រុងភ្នំពេញ ប្រសិនបើប្រៀបធៀបទៅនឹងបុរីផ្ទះល្វែងលក្ខណៈបុរាណៗ និងអគារខុនដូដាច់ៗតែមួយអគារ គឺនឹងឃើញថាមាន លក្ខណៈប្លែកខុសគេ និងថ្មីស្រឡាង។ គម្រោងនេះមានប្រភេទបន្ទប់ខុនដូពី 1 បន្ទប់ទៅដល់ 3 បន្ទប់ ដែលមានទំហំពី 54 ទៅ 130 ម៉ែត្រការ៉េ ហើយចន្លោះពីអគារខុនដូមួយទៅអគារខុនដូមួយទៀត មានចន្លោះរហូតដល់ទៅ 50 ទៅ 70 ម៉ែត្រ គឺជាប្រភេទគម្រោងខុនដូ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងនៅក្នុងទីក្រុងភ្នំពេញ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់វិនិយោគិនដែលចង់វិនិយោគលើអចលនទ្រព្យជារូបិយប័ណ្ណដុល្លារអាមេរិក នៅក្នុងទីក្រុងភ្នំពេញ។
អ & អេហ្វ ហ័រ ហ៊្វូ · ខុនដូទំនើប និងខ្ពស់បំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា
អ & អេហ្វ ហ័រ ហ៊្វូ ស្ថិតនៅចុងខាងត្បូងនៃមហាវិថីព្រះមុនីវង្ស ដែលជាមហាវិថីចម្បងមួយឆ្លងកាត់ទីក្រុងភ្នំពេញពីជើងទៅត្បូង។ គម្រោងនេះមានអគារសរុបចំនួន 5 អគារ កម្ពស់ 57 ជាន់ កម្ពស់សរុបរហូតដល់ទៅ 174 ម៉ែត្រ គឺជាអគារស្នាក់នៅមានកម្ពស់ខ្ពស់បំផុតនៅក្នុងរាជធានីភ្នំពេញ។

គម្រោងនេះខិតខំប្រឹងប្រែងជួយឱ្យបុគ្គលជោគជ័យទាំងអស់អាចប្រើប្រាស់កម្ពស់ដ៏ខ្ពស់របស់វា មកឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណ និងឋានៈតួនាទីរបស់ខ្លួន ហើយជួយឱ្យពួកគេអាចផ្តិតយកផ្ទាំងទស្សនីយភាពដ៏អស្ចារ្យរបស់ទីក្រុងភ្នំពេញ ដោយអាចមើលឃើញតំបន់ទីក្រុងចាស់ទាំងមូល ទន្លេចតុមុខ និងទន្លេមេគង្គ នៅពេលសំឡឹងមើលទៅភាគខាងជើង ហើយអាចមើលឃើញទីក្រុងរណបថ្មី ING នៅពេលសំឡឹងទៅភាគខាងត្បូង ប្រើប្រាស់កម្ពស់ដ៏ខ្ពស់របស់វា មកឆ្លុះបញ្ចាំងពីឋានៈតួនាទី និងចក្ខុវិស័យដ៏មុតស្រួចរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ហ័រ ហ៊្វូ ថែមទាំងមាន SKY BAR និងអាងហែលទឹកលើលំហ ដ៏ធំល្វឹងល្វើយ បំពេញតាមតម្រូវការក្នុងការរស់នៅតាមលក្ខណៈទំនើបអស្ចារ្យរបស់វីរជនថែមទៀត។

ស្ថិតនៅក្នុងទីក្រុងដ៏មមាញឹក ហ័រ ហ៊្វូ បានធ្វើការរចនាម៉ូតដ៏អស្ចារ្យ ដោយរៀបចំឱ្យមានសួនឧទ្យានក្នុងអាកាស នៅលើដំបូលអគារជាន់ទី 5 កម្ពស់អគារជាន់នេះ អាចជួយកាត់បន្ថយសំឡេងយានយន្ត និងសំឡេងរំខាននានាពីមហាវិថីព្រះមុនីវង្ស។ ចំណែកអគារ 5ជាន់ខាងក្រោម នឹងត្រូវរៀបចំជាមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ និងចំណតយានយន្ត នាពេល អនាគត។
IN THEWORLD
ក្រុមហ៊ុនអចលនទ្រព្យចិនកំពូលទាំង 10 គ្របដណ្តប់ពាសពេញពិភពលោក ក្នុងរយៈពេល 26ឆ្នាំ
2777.JK
ក្រុមហ៊ុនបោះផ្សាយភាគហ៊ុននៅក្នុងទីផ្សារទិញលក់មូលបត្រហុងកុង
  • 英国
  • 马来西亚
  • 中国
  • 柬埔寨
  • 澳大利亚
  • 1380ពាន់លាន

    ចំណូលលក់ប្រចាំឆ្នាំទទួលបានចំនួន

  • 420

    មានផលិតផលលំដាប់ស្តង់ដាចំនួន

  • 1លាននាក់

    មានអតិថិជនចំនួន

IntoCambodia
ស្វែងយល់អំពីប្រទេសកម្ពុជា
ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសស្នូលមួយនៃយុទ្ធសាស្រ្ត “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” នៃតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវបានគេប្រសិទ្ធិនាមថាជា “ខ្លាថ្មីក្នុងទ្វីបអាស៊ី” គឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងបំផុតនៅក្នុងតំបន់អាស៊ី បន្ទាប់ពី “កូននាគទាំងបួន និងកូនខ្លាទាំងបួន នៅអាស៊ី” កំណើន GDP រយៈពេល 9 ឆ្នាំជាប់គ្នា មានអត្រាកំណើនលើសពី 7%។ កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ 2019 មានអត្រាកំណើនរហូតដល់ 7.1% ដែលជាអត្រាឈានមុខគេនៅក្នុងតំបន់អាស៊ី អាគ្នេយ៍​។

ភ្នំពេញ គឺជារាជធានីនិងជាទីក្រុងធំជាងគេនៅក្នុងប្រទេសកម្ពុជា ស្របជាមួយនឹងការអភិវឌ្ឍអន្តរជាតូបនីយកម្មនិងកំណែទម្រង់ទីក្រុង បានធ្វើឱ្យអចលនទ្រព្យនៅក្នុងទីក្រុងនេះ មានតម្លៃខ្ពស់បំផុតសម្រាប់ការវិនិយោគ។ នៅក្នុងឆ្នាំ 2018-2019 ទីក្រុងនេះបានជាប់ចំណាត់ថ្នាក់នៅក្នុងចំណោមទីក្រុងកំពូលទាំង 50 នៅក្នុងបញ្ជី “សន្ទស្សន៍ប្រាក់ចំណេញលើការវិនិយោគអចលនទ្រព្យក្រៅប្រទេស Hurun” ចំនួនពីរឆ្នាំជាប់គ្នា គឺនៅឆ្នាំ 2018 ឈរនៅក្នុងលំដាប់ជួរមុខគេ ដោយមានអត្រាប្រាក់ចំណេញវិនិយោគរួម ចំនួន 29.4% ដែលក្នុងនោះកំណើនតម្លៃអចលនទ្រព្យបានកើនឡើងរហូតដល់ 16.7%។ វិស័យអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ កាន់តែមានលក្ខណៈពិសេស និងភាពទាក់ទាញជាទីបំផុត ជាមួយនឹងការវិនិយោគលើអចលនទ្រព្យជារូបិយប័ណ្ណដុល្លារអាមេរិក និងកម្មសិទ្ធិអចលនទ្រព្យអចិន្ត្រៃយ៍។
ដើរតាមនិន្នាការនៃការអភិវឌ្ឍយុទ្ធសាស្រ្តតផ្លូវមួយ ខ្សែក្រវ៉ាត់មួយ
ព្រះរាជាណាចក្រកម្ពុជាព្រះរាជាណាចក្រកម្ពុជា
The next station cambodia
newsInformation
ព័ត៌មានផ្សេងៗ
    直播预告 | 2020年,海外投资的最优组合拳应该怎么打?
    柬生活 | 记·情系中柬,中心城公益暖心筑爱金边
    柬埔寨多项利好政策 有望成为亚洲之虎
បុរី អ & អេហ្វ ទ្រព្យសម្បត្តិថ្មីនៅលើពិភពលោក
R&F City, The Biggest Garden Community In Phnom Penh
+855 018 888 2777
  • ផ្ទះលេខ 380 មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
វេទិកាធំៗចំនួន 7 ស្វាគមន៍ការយកចិត្តទុកដាក់ ស្វែងយល់អំពីភាពអស្ចារ្យនៃ ព្រះរាជា ណាចក្រកម្ពុជា
© 2018 R&F Properties Cambodia. All Rights Reserved Powered by vancheer