+855 018 888 2777
ព្រះរាជាណាចក្រកម្ពុជាដ៏អស្ចារ្យ
DIFFERENTVIEW
កម្ពុជាដែលខុសប្លែកពីមុន
HAVEFUN
吃喝玩乐在金边
ព្រះបរមរាជវាំង
ព្រះរាជដំណាក់ពណ៌មាសដ៏ស្កឹមស្កៃ
ស្ថិតនៅទន្លេចតុមុខ មានរចនាបទស្ថាបត្យកម្មតាមបែបប្រពៃណីខ្មែរបុរាណរួមនឹងការរំលេចចេញនូវលក្ខណៈពិសេសរបស់ព្រះពុទ្ធសាសនា ធ្វើឲ្យដំណើរទេសចរណ៍ក្នុងទីក្រុងភ្នំពេញកាន់តែអសា្ចរ្យ។ ខាងក្រៅហ៊ុមព័ទ្ធដោយរបងពណ៌លឿងស្រាល ខាងក្នុងមានព្រះរាជដំណាក់ជាង២០ អមដោយចម្លាក់លើជញ្ជាំងដ៏ប្រណិត ក្នុងនោះរួមមានផងដែរព្រះរាជ ដំណាក់ពណ៌ប្រាក់ដែលត្រូវបានកសាងឡើងវិញក្នុងឆ្នាំ១៩៦២ ហើយមានឈ្មោះល្បីរន្ទឺ​ដោយសារតែផ្ទៃដីមាន រៀបឥដ្ឋពណ៌ប្រាក់ចំនួន៥៣២៩ឥដ្ឋ។

ម៉ោងបើក៖ ៨:០០ ដល់ ១១:៣០
១៤:០០ ដល់ ១៧:០០ តម្លៃសំបុត្រ៖ ៦.៥ ដុល្លារ មគ្គុទេសចរណ៍ភាសាចិន១០ដុល្លារក្នុងមួយម៉ោង។
សេចក្ដីបញ្ជាក់៖ ការចូលទស្សនាព្រះបរមរាជវាំង មិនអនុញ្ញាតិឲ្យពាក់អាវវាល សំពត់ឬខោត្រូវស្លៀកឲ្យបាន វែងក្រោមជង្គង់។
ហាងទំនិញឥតពន្ធNaga
ស្វែងរកហាងទំនិញឥតពន្ធNaga ដ៏ទំនើបទាន់សម័យ
ស្ថិតនៅផ្លូវក្រោមដី ចន្លោះ Nagal និង NagaZ គឺជាហាងហាងទំនិញឥតពន្ធខ្នាតអន្តរជាតិ ដ៏ធំបំផុតក្នុងទីក្រុងភ្នំពេញ ប្រមូលផ្ដុំដោយទំនិញម៉ាក ល្បីៗជាច្រើនមកពីបរទេសសុទ្ធតែជាទំនិញ ទំនើបៗទាន់សម័យនាំចូលប្រទេសកម្ពុជា ដែលលោកអ្នកអាចរើសទំនិញល្បីៗបានតាមចិត្ត។

ការបង់ប្រាក់ពេលទិញទំនិញ៖ បង់ប្រាក់តាមAlipay , លុយសុទ្ធ កាតវិសា MasterCard និងកាតUnion
សណ្ឋាគារស្កាយបារROSEWOOD
ស្កាយបារដែលខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញ
សណ្ឋាគារ និងស្កាយបារ​ ​ROSEWOOD​ដែលជាសណ្ឋាគារដែលមានតែ​​ ១៨​​ កន្លែងប៉ុណ្ណោះ​នៅទូទាំង​ពិភពលោក ស្ថិតនៅលើកំពូលអគារវឌ្ឍនៈ ចំណុចកណ្ដាលនៃរាជធានីភ្នំពេញ រួមមានស្កាយបារ លើអាកាសដែលទំនើបបំផុតគឺស្កាយបារ ROSEWOOD អមដោយទេសភាពទន្លេមេគង្គ និងរាជធានីភ្នំពេញនាពេលរាត្រី ទទួលយកនូវការរស់នៅក្នុងទីក្រុងបែបសម័យថ្មីដ៏សម្បូរបែប។
វិមានឯករាជ្យ
ចាប់ផ្ដើមជាមួយនឹងអច្ឆរយៈភាព
វិមានឯករាជ្យត្រូវបានកសាងឡើងកនៅថ្ងៃទី​ ៩ វិចិ្ឆកា ឆ្នាំ១៩៥៣ ដើម្បីរំលឹកដល់ឯករាជ្យ ពេញលេញរបស់កម្ពុជា រចនាបទតាមបែបខ្មែរ កម្ពស់៣៧ម៉ែត្រ មាន៧ជាន់ យកលំនាតាមរាងផ្កាឈូកក្រពុំ លំអដោយក្បាលពស់នាគរាជចំនួន១០០ (និមិត្តរូបនៃវប្បធម៌ខ្មែរ) ឈរយ៉ាងខ្ពស់ត្រដែតជាសក្ខីភាព នៃការរីចម្រើននានារបស់រាជធានីភ្នំពេញ។

ពេលសម្រាប់ទស្សនា៖ ២៤ម៉ោង
សំបុត្រ៖ ​ឥតគិតថ្លៃ
វត្តឧណ្ណាលោម
សណ្ដាប់សូរស័ព្ទធម៌សូត្រចេញពីព្រះវិហារ
បើយើងដើរទស្សនានៅតាមដងបឹងទន្លេសាប យើងនឹងឃើញវត្តដ៏ចំណាស់មួយក្នុងរាជធានីភ្នំពេញ​គឺវត្តឧណ្ណាលោម ជាទីប្រនិប័តនូវព្រះពុទ្ធសាសនាក្នុងប្រទេសកម្ពុជា។ ពាក្យថា “ឧណ្ណាលោម” មានន័យថា រោមប្រជុំចិញ្ចើម ហើយឈ្មោះរបស់វត្តនេះគឺបានមកដោយសាររឿងតំណាលនេះឯង។ ព្រះវិហារឈរ​ដ៏ខ្ពស់ស្កឹមស្កៃ មើលទៅមានលក្ខណៈបែបព្រះពុទ្ធសាសនា និងមានភ្ញៀវទេសចរចូលទស្សនា​ឥត​ ឈប់​ឈរ​ផងដែរ។ ទីនេះលោកអ្នកអាចសណ្ដាប់នូវសម្លេងព្រាបហោះប្រជុំគ្នាបកល្វើយៗទៅតាមខ្យល់។

ពេលសម្រាប់ទស្សនា៖ ០៦:០០ ដល់ ១៨:០០ បិទពេលថ្ងៃត្រង់
សំបុត្រ៖ ​ឥតគិតថ្លៃ
ស្កាយបារ Eclipse
ស្កាយបារដែលល្បីក្នុងបណ្ដាញសង្គមInstagram
ស្កាយបារ Eclipse គឺជាស្កាយបារដែលពេញនិយមជាងគេបំផុតក្នុងចំណោមស្កាយបារក្នុងរាជធានីភ្នំពេញ ដែលនៅទីនេះអាចគយគន់ទេសភាពដ៏ទាក់ទាញនៃទន្លេងមេគង្គ និងរាជធានីភ្នំពេញទាំងមូលនាពេលរាត្រី មួយវិញទៀតស្កាយបារនេះជាកំសាន្តមួយដែលជាប់ឈ្មោះក្នុងវេបសាយរបស់ Tripadvisor ធ្លាប់ចំណាត់ថ្នាក់ជាស្កាយបារលើអាកាសដ៏ល្អបំផុតប្រចាំឆ្នាំ២០១៤។

អាស័យដ្ខាន៖ អគារ Phnom Penh Tower ជាន់ទី២៣ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ
ទីកន្លែងដែលមិនគួររំលងសម្រាប់ទេសភាពថ្ងៃលិច
ស្កាយបារ Le Moon Rooftop Lounge ត្រូវបានគេស្គាល់ថា ជាកន្លែងដ៏សាកសមបំផុតសម្រាប់គយគន់ទេសភាពថ្ងៃលិចនារាជធានីភ្នំពេញ ជាមួយនឹងទីតាំងលើងដំបូលអគារអាចមើលទេសភាពរង្វាស់២៧០ដឺក្រេ ជាមួយថ្ងៃលិចដ៏ស្រស់ស្អាតបំផុត ដែលជាទីតាំងមួយក្នុងក្រុងភ្នំពេញដែលអ្នកមិនគួររំលង។

អាស័យដ្ឋាន៖ វិថីព្រះស៊ីសុវត្ថិ ១៥៤ រាជធានីភ្នំពេញ
ទីលានបាញ់កាំភ្លើងក្រុងភ្នំពេញ
ទទួលយកបទពិសោធន៍ដ៏រីករាយជាមួយការបាញ់កាំភ្លើង
ទទួលយកបទពិសោធន៍នៃការបាញ់កាំភ្លើងច្រើនប្រភេទ
ជាប្រភេទកាំភ្លើងផ្ដល់ដោយកងយោធពលផ្ទាល់ ប្រភេទកាំភ្លើង Ak47 និងកាំភ្លើងដៃM-16 ជាដើម
អ្នកអាចជ្រើសរើសប្រភេទកាំភ្លើងជាង១៧ប្រភេទ ដែលជាកាំភ្លើងល្បីៗលើសកលលោក ជាមួយនឹងបទពិសោធន៍នៃការហ្វឹកហាត់មុនពេលបាញ់ ទាំងការតម្រង់ទិស ការកាន់កាំភ្លើង ការបាញ់គ្រាប់ចេញ សុទ្ធតែធ្វើឲ្យយើងមានអារម្មណ៍រំភើប និងសប្បាយរីករាយ។
ផ្សារធំថ្មី
ទទួលយកបទពិសោធន៍នៃការរស់នៅរបស់ប្រជាជនខ្មែរ
គឺជាផ្សារមួយដ៏មមាញឹកក្នុងទីក្រុងភ្នំពេញ ដែលមានរចនាបទដូចសញ្ញាបូកព៌ណលឿងស្រាល ត្រូវបានគេឲ្យឈ្មោះថា “ជាសារមន្ទីរនៃសិល្បៈប្រចាំថ្ងៃនៃរាជធានីភ្នំពេញ” ដោយទីនេះមានលក់របស់វត្ថុអនុស្សាវរីយ៍ជាច្រើន គ្រឿងពេជ្រកែវកង ចម្លាក់ខ្មែរ និងមានលក់សត្វល្អិតបំពងផងដែរ ទីនេះក្លាយទៅជាផ្សារដ៏មានល

ក្ខណៈពិសេសទាក់ទាញភ្ញៀវទេសចរជាច្រើនចូលមកទស្សនា។ ម៉ោងបើក៖ ៥:០០ ដល់ ១៧:០០
ស្ប៉ា បែបខ្មែ
ទទួលយកនូវអារម្មណ៍ស្រស់ស្រាយជាមួយស្ប៉ាបែបខ្មែរ
ប្រសិនបើអ្នកធ្លាប់ទទួលយកការម៉ាស្សាបែបថៃ នោះអ្នកក៏មិនគួររំលងការម៉ាស្សាបែបខ្មែរបុរាណនោះដែរ
ការម៉ាស្សាដោយដៃផ្ទាល់ជាមួយនឹងប្រេងធម្មជាតិសុទ្ធៗ បរិយាកាសស្រស់ស្រាយ និងក្លិនក្រអូបចេញ​ពីផ្សែងទានក្រអូប កាន់តែធ្វើឲ្យមានអារម្មណ៍ធូរស្រាល បំបាត់ការនឿយហត់​ពីដំណើរកំសាន្តផ្លូវឆ្ងាយ

ហាងដែលអ្នកមិនគួររំលង:សមាថា ស្ប៉ា
អាស័យដ្ឋាន៖ ផ្ទះលេខ7CO ផ្លូវលេខ២៧៨ សង្កាត់បឹងកេងកង ខណ្ឌចំការមន រាជធានីភ្នំពេញx
អាស័យដ្ឋាន៖ ផ្ទះលេខ១៩៩ មហាវិថីព្រះនរោត្តម ខណ្ឌចំការមន រាជធានីភ្នំពេញ
ទីលានបាញ់កាំភ្លើងក្រុងភ្នំពេញ
អាចចូលរួមលេងបាញ់កាំភ្លើងបានម្ដងចំនួន២០នាក់
មានក្រុមការងារជំនាញចាំហ្វឹកហាត់មួយទល់មួយ ដើម្បីធ្វើការបាញ់កាំភ្លើងឲ្យបានត្រឹមត្រូវ
មិនថាអ្នកមិនធ្លាប់មាន ឬមានបទពិសោធន៍ពីមុននោះទេ សុទ្ធតែអាចរីករាយ​ជាមួយ​បទពិសោធន៍​នៃការបាញ់កាំភ្លើងនៅទីនេះ
ទីលានបាញ់កាំភ្លើងក្រុងភ្នំពេញដែលមិនគួររំលង
【ទីលានបាញ់កាំភ្លើង ៩១១ 】 អាស័យដ្ឋាន៖ ផ្ទះលេខ៤ ផ្លូវជាតិលេខ៥ រាជធានីភ្នំពេញ
【ទីលានបាញ់កាំភ្លើងក្រុងភ្នំពេញ】 អាស័យដ្ឋាន៖ ផ្លូវជាតិលេខ៤ ភូមិអូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ
សាច់អាំងបែបខ្មែរ
ប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍និយមពិសារសាច់អាំងជាមួយនឹងស៊ុប ឆ្នាំងមានរាងមូល នៅកណ្ដាលពកខ្ពស់​ដើម្បីសម្រាប់អាំងសាច់ និងមានទឹកស៊ុបព័ទ្ធជុំវិញនៅខាងក្រោម។ រសជាតិនៃសាច់អាំងហៀរចូលក្នុងទឹកស៊ុប ដែលធ្វើឲ្យទឹកស៊ុបនោះកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់។

ជាភោជនីយដ្ឋានក្នុងក្រុងភ្នំពេញដែលល្បីល្បាញតាមបណ្ដាញសង្គម
【ភោជនីយដ្ឋាន ថៃម៉ាម៉ា】ជាភោជនីយដ្ឋានម្ហូបថៃក្នុងប្រទេសកម្ពុជាដែលមិនគួររំលង បរិយាកាសស្រស់ស្រាយ រសជាតិឆ្ងាញ់ពិសារ
【ភោជនីយដ្ឋាន ប៉ោកី】គ្រឿងសមុទ្រពិសេស ក្ដាមសកអំបិលម្រេច តៅហ៊ូប្រចាំហាង រស់ជាតិខុសប្លែកពីគេ
【ភោជនីយដ្ឋាន ង៉ន】 ភោជនីយដ្ឋានវៀតណាមដ៏ល្បីឈ្មោះ រសជាតិជាទីគាប់ជន បរិយាកាសរ៉ូមែនទិច និងប្រសើរបំផុតសម្រាប់អាហារពេលយប់
បុរី អ & អេហ្វ ទ្រព្យសម្បត្តិថ្មីនៅលើពិភពលោក
R&F City, The Biggest Garden Community In Phnom Penh
+855 018 888 2777
  • ផ្ទះលេខ 380 មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
វេទិកាធំៗចំនួន 7 ស្វាគមន៍ការយកចិត្តទុកដាក់ ស្វែងយល់អំពីភាពអស្ចារ្យនៃ ព្រះរាជា ណាចក្រកម្ពុជា
© 2018 R&F Properties Cambodia. All Rights Reserved Powered by vancheer