+855 018 888 2777
cambodia
កម្ពុជា ឆ្ពោះទៅកាន់គោលដៅវិនិយោគថ្មីនៅក្នុងពិភពលោក
1.one
គោលដៅយុទ្ធសាស្រ្ត “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” មជ្ឈមណ្ឌលផ្លូវរថភ្លើងល្បឿនលឿនប្រចាំតំបន់អាស៊ី
"Belt and Road" strategic stronghold, pan-Asian high-speed rail hub
តំបន់អាស៊ីអាគ្នេយ៍គឺជាតំបន់តែមួយគត់ដែលការធ្វើដំណើរតាមផ្លូវទឹក និងផ្លូវគោក សុទ្ធតែត្រូវឆ្លងកាត់ ហើយជាតំបន់ស្នូលនៃយុទ្ធសាស្រ្តផ្លូវមួយ ខ្សែក្រវ៉ាត់មួយ។ នៅក្នុងចំណោមប្រទេសទាំងដប់នៅក្នុងសមាគមន៍ប្រជាជាតិអាស៊ាន កម្ពុជាដែលស្ថិតនៅចំចំណុចស្នូល គឺជាគោលដៅសាកល្បងរបស់យុទ្ធសាស្រ្ត “ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ”។​ ចាប់តាំងពីឆ្នាំ 2013 ដល់ឆ្នាំ 2019 ប្រទេសចិនបានក្លាយទៅជាប្រទេសវិនិយោគដ៏ធំមួយរបស់ប្រទេសកម្ពុជា ក្នុងរយៈពេល7ឆ្នាំជាប់ៗគ្នា ដែលមានទំហំទឹកប្រាក់វិនិយោគសរុបមកលើប្រទេសកម្ពុជាលើសពី 12.5 ពាន់លានដុល្លារអាមេរិក។

ប្រទេសកម្ពុជា ស្ថិតនៅចំទីតាំងស្នូលនៃតំបន់អាស៊ាន ជាស្ថានីយកណ្តាលរបស់ផ្លូវដែកឆ្លងកាត់តំបន់អាស៊ី ដែលជាមជ្ឈមណ្ឌលធ្វើដំណើរផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ដែលមានឡោមព័ទ្ធទៅដោយប្រទេសអាស៊ាន 9 ទៀត។ ប្រទេសកម្ពុជាបានធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយទទួលបាននូវអត្ថប្រយោជន៍ជាច្រើន តាមរយៈគោលនយោបាយសមាហរណកម្មសេដ្ឋកិច្ច និងការវិនិយោគក្នុងតំបន់។

ចុងខាងជើងនៃផ្លូវដែកភាគខាងកើតដែលសាងសង់ឆ្លងកាត់តំបន់អាស៊ី ចេញដំណើរចេញពីទីក្រុងគុនមីងប្រទេសចិន ហើយចុងខាងត្បូងតភ្ជាប់ទៅដល់ប្រទេសសឹង្ហបុរី ដែលមានប្រវែងសរុបប្រហែល 5000 គីឡូម៉ែត្រ ដែលមានវិសាលភាពសេដ្ឋកិច្ចគ្របដណ្តប់លើតំបន់អាស៊ីអាគ្នេយ៍ទាំងមូល រួមទាំងប្រទេសចិនខាងត្បូងផងដែរ។ ប្រទេសកម្ពុជាស្ថិតនៅ​ចំចំណុចកណ្តាលនៃរង្វង់វិសាលភាពសេដ្ឋកិច្ច ដែលទទួលបានតាមរយៈផ្លូវដែកឆ្លងកាត់តំបន់អាស៊ីនេះ បន្ទាប់ពីផ្លូវដែកនេះបើកឱ្យដំណើរការជាផ្លូវការរួច រាជធានីភ្នំពេញនឹងចាប់ផ្តើមវភាពរស់នៅ ដែលអាចប្រើប្រាស់រយៈពេលត្រឹមតែ 2 ម៉ោង ក្នុងការធ្វើដំណើរទៅកាន់ប្រទេសនានានៅក្នុងតំបន់អាស៊ី។​ បច្ចុប្បន្ននេះកំណាត់ផ្លូវដែកនៅទីក្រុងគុនមីង បានបញ្ចប់ការសាងសង់រួចរាល់ហើយ។
Traffic
location
រង្វង់វិសាលភាពសេដ្ឋកិច្ចផ្លូវដែកអាស៊ី + ច្រករបៀងសេដ្ឋកិច្ចនាពេលអនាគត
ស្របពេលដែលខ្សែផ្លូវទឹកថ្មី (គម្រោង) Kra Canal ផ្លាស់ប្តូរបណ្តាញផ្លូវដឹកជញ្ជូនតាមផ្លូវទឹកនៅទីក្រុងម៉ាឡាកា វាក៏នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស កម្ពុជា ឱ្យបានរីកចម្រើនទៅមុខយ៉ាងឆាប់រហ័សផងដែរ។ នេះគឺជាច្រករបៀងសេដ្ឋកិច្ច នាពេលអនាគត។
2.two
តំបន់ស្នូលនៃប្រទេសអាស៊ានទាំង 10 មានរហ័សនាមថ្មីថា “ខ្លាសេដ្ឋកិច្ចនៃតំបន់អាស៊ី”
The core of ten ASEAN countries, the new "Asian Ec
សេដ្ឋកិច្ចរីកចម្រើនខ្លាំង ជាមួយនឹងអត្រាកំណើន GDP ឡើងលើស 7% ក្នុង រយៈពេល 9 ឆ្នាំ ជាប់គ្នា
នៅក្នុងរយៈពេលជិត 10 ឆ្នាំកន្លងមកនេះ “កំណើនសេដ្ឋកិច្ចកម្ពុជា” មានសន្ទុះយ៉ាងខ្លាំង ស្មើនឹងកម្រិតអភិវឌ្ឍរបស់ប្រទេសដទៃទៀត ដែលប្រើប្រាស់អស់រយៈពេលជិត 30 ឆ្នាំ។ កំណើន GDP របស់ប្រទេសកម្ពុជាមានសន្ទុះខ្លាំងជាងប្រទេសផ្សេងៗមួយចំនួនដូចជា សឹង្ហបុរី ថៃ ជាដើម ដែលបានតាមទាន់សន្ទុះនៃការអភិវឌ្ឍរបស់ប្រទេសចិន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។នៅក្នុងឆ្នាំ2019 កំណើនសេដ្ឋកិច្ច 7.1%ឈរនៅក្នុងលំដាប់ឈានមុខគេនៅក្នុងចំណោមប្រទេសទាំង 10នៃតំបន់អាស៊ាន ដែលបានធ្វើឱ្យកម្ពុជាក្លាយទៅជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេមួយនៅក្នុងតំបន់អាស៊ី
“ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត” ត្រូវបានអនុម័ត ហើយកម្ពុជាអាចនឹងក្លាយទៅជាប្រទេសឌូបៃបន្ទាប់
ពង្រាង“ច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត”ត្រូវបាន គណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតអនុម័តឱ្យប្រើប្រាស់។ យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែនសមុទ្រប្រទេសកម្ពុជាមានផ្ទុកប្រេងចំនួន 2 ពាន់លាន ធុង និងឧស្ម័នធម្មជាតិចំនួន 1 ពាន់លានម៉ែត្រគូប។ កម្ពុជានឹងរុករកប្រេងក្នុងបាតសមុទ្រ ដោយបានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនបោះផ្សាយមូលបត្រសឹង្ហបុរី “KrisEnergy” ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន KrisEnergy ធ្វើការរុករកប្រេងនៅក្នុង អណ្តូងប្រេងប្លុកA នៃដែនសមុទ្រកម្ពុជា។ តាមព័ត៌មានដែលទទួលបាន អណ្តូងប្រេងប្លុកA នៃដែនសមុទ្រកម្ពុជា មានផ្ទៃក្រឡា 4709 គីឡូម៉ែត្រការ៉េ ជម្រៅពី 50 ម៉ែត្រ ដល់ 80 ម៉ែត្រ។ តាមការរុករកជំហានដំបូង បរិមាណប្រេងសរុបមានប្រហែល 2 ពាន់លានធុង ស្មើនឹងមួយភាគពីរនៃបរិមាណប្រេងសរុបទាំងអស់នៅប្រទេសឌូបៃ!
3.three
ស្ថានភាពនយោបាយមានស្ថេរភាពរយៈពេលវែង មិត្តភាពកម្ពុជា ចិន ដ៏គង់វង្ស យូរអង្វែង
The political situation is stable for a long time,
គណបក្សប្រជាជនកម្ពុជាដឹកនាំតាមរបបប្រជាធិបតេយ្យ ដែលស្ថានភាពនយោបាយមានស្ថេរភាពក្នុងរយៈពេលវែង ហើយការអភិវឌ្ឍសេដ្ឋកិច្ចក៏មានសន្ទុះខ្លាំងថែមទៀត។
  • សម្តេច នរោត្តម សីហមុនី
    សម្តេច នរោត្តម សីហមុនី(Norodom Sihamoni)
    ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
    គ្រងរាជ្យនៅឆ្នាំ 2004
    មកទល់សព្វថ្ងៃ ទ្រង់បានគ្រងរាជ្យអស់រយៈពេល 14 ឆ្នាំ
    គឺជាព្រះមហាក្សត្រដែលជិតស្និទ្ធិបំផុតជាមួយប្រទេសចិន
    នៅខែសីហា ឆ្នាំ 2005 និង ខែមិថុនា ឆ្នាំ 2016
    ទ្រង់បានអញ្ជើញធ្វើទស្សនកិច្ចមកកាន់ប្រទេសចិនចំនួនពីរលើក
  • សម្តេចហ៊ុន សែន
    សម្តេចហ៊ុន សែន(Samdech Hun Sen)
    នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
    ប្រធានគណបក្សប្រជាជនកម្ពុជា
    ឡើងកាន់អំណាចនៅឆ្នាំ 1985
    មកទល់សព្វថ្ងៃនេះ សម្តេចបានកាន់អំណាចអស់រយៈពេល 35ឆ្នាំ
    ដើមកំណើតដូនតា ជនជាតិចិនទាជីវ ខេត្តក្វាងតុង
    ស្ថានភាពនយោបាយមានស្ថេរភាពក្នុងរយៈពេលវែង
    ទទួលបានការគោរពស្រលាញ់ពីប្រជារាស្រ្ត
មិត្តភាពកម្ពុជា ចិន ដ៏គង់វង្ស យូរអង្វែង យុទ្ធសាស្រ្តជួយជ្រោមជ្រែង “មិត្តស្លាប់រស់កម្ពុជា និងប៉ាគីស្ថ
នៅក្នុងឆ្នាំ1955 នៅពេលដែលប្រទេសនៅតំបន់អាស៊ី និងអាហ្វ្រិករៀបចំកិច្ចប្រជុំដ៏ ឱឡារិកមួយ សម្តេចនរោត្តម សីហនុ ក៏បានស្គាល់លោកនាយករដ្ឋមន្ត្រីចូវ អ៊ីនឡាយ ហើយលោកទាំងពីរបានរាប់អានក្លាយជាមិត្តល្អនឹងគ្នា។ ថ្ងៃទី19 ខែកក្កដា ឆ្នាំ1958 លោកប្រធានម៉ៅ សេទុង និងលោកនាយករដ្ឋមន្ត្រីចូវ អ៊ីនឡាយ បានសហការគ្នាជាមួយសម្តេចសីហនុ ក្នុងការចងសម្ព័ន្ធការទូតរវាងកម្ពុជា និងចិនជាផ្លូវការ នៅក្នុងអគារក្រុងធានអាន មិន។ ខួប 60ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជាចិននៅក្នុងឆ្នាំ 2018។ “ខួបវប្បធម៌ និងទេសចរណ៍កម្ពុជាចិន” នៅក្នុងឆ្នាំ 2019
1955
លោកតេង សៀវពីងបានជួបជាមួយនឹងសម្តេច សីហនុ និងព្រះមហេសី
1958
លោកចាង ហ្សេមីន និងលោកហ៊ូ ជីនថាវ បានជួបជាមួយនឹងសម្តេចសីហនុ
2017
លោកប្រធានស៊ី ជិនពីងបានជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន
4.four
ទ្រព្យវិនិយោគជារូបិយប័ណ្ណដុល្លារអាមេរិកដែលមានតម្លៃថ្លៃ គោលនយោបាយកម្មសិទ្ធិអចលនទ្រព្យអចិន្ត្រៃយ៍
Strong dollar assets, superior permanent property rights policy
  • ទ្រព្យវិនិយោគជារូបិយប័ណ្ណដុល្លារអាមេរិកដែលមានតម្លៃថ្លៃ ទ្រព្យដែលមានសុវត្ថិភាពនិងស្ថេរភាព<
    ទ្រព្យវិនិយោគជារូបិយប័ណ្ណដុល្លារអាមេរិកដែលមានតម្លៃថ្លៃ ទ្រព្យដែលមានសុវត្ថិភាពនិងស្ថេរភាព
    កម្ពុជា គឺជាប្រទេសដែលវិនិយោគលើអចលនទ្រព្យជារូបិយប័ណ្ណដុល្លារអាមេរិកធំជាងគេទីបីនៅលើពិភពលោក​ និងជាប្រទេសដែលប្រើប្រាស់រូបិយប័ណ្ណដុល្លារអាមេរិកក្នុងការកំណត់តម្លៃទិញលក់ តែមួយគត់នៅក្នុងតំបន់អាស៊ី។ រូបិយប័ណ្ណដែលមានស្ថេរភាពបំផុតនៅក្នុងពិភពលោក [ដុល្លារអាមេរិក] រួមជាមួយនឹង អត្រាប្រាក់ចំណេញវិនិយោគខ្ពស់ គឺជាជម្រើសដ៏ល្អបំផុតក្នុងការវិនិយោគ។ កម្ពុជាអនុញ្ញាត្តិឱ្យប្រជាជនកាន់កាប់រូបិយប័ណ្ណបរទេសដោយសេរី ហើយជាប្រទេសប្រមូលពន្ធក្រៅប្រព័ន្ធ CRS (ស្តង់ដាប្រកាសពន្ធរួមគ្នា)។ កម្ពុជាត្រូវបានប្រសិទ្ធិនាមជា “ប្រទេសស្វីសប្រចាំតំបន់អាស៊ីអាគ្នេយ៍”។

    នៅពេលជួបប្រទះនឹងស្ថានភាពអតិផរណាជាលក្ខណៈសកល រូបិយប័ណ្ណដុល្លារអាមេរិក គឺជារូបិយប័ណ្ណដែលអាចបង្ការហានិយភ័យបានយ៉ាងល្អបំផុត។ ការវិនិយោគលើអចលនទ្រព្យជារូបិយប័ណ្ណដុល្លារអាមេរិក បានក្លាយទៅជាជម្រើសអាទិភាពសម្រាប់អ្នកវិនិយោគនៅក្នុងពិភពលោក ក្នុងការបង្ការហានិភ័យអតិផរណា។ អតិផរណាជាលក្ខណៈសកល ទើបតែចាប់ផ្តើមទេ ហើយបច្ចុប្បន្ននេះគឺនៅតែជាពេលវេលាដ៏ល្អមួយក្នុងការវិនិយោគលើអចលនទ្រព្យជា រូបិយប័ណ្ណដុល្លារអាមេរិកនៅឡើយទេ ។
  • ជនបរទេសអាចទិញលក់អចលនទ្រព្យដោយសេរី ហើយទទួលបានកម្មសិទ្ធិអចិន្ត្រៃយ៍<
    ជនបរទេសអាចទិញលក់អចលនទ្រព្យដោយសេរី ហើយទទួលបានកម្មសិទ្ធិអចិន្ត្រៃយ៍
    យោងទៅតាម “ច្បាប់ស្តីពីការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស” នៃព្រះរាជាណាចក្រកម្ពុជា ជនបរទេសអាចមានសិទ្ធិកាន់កាប់កម្មសិទ្ធិលើអចលនទ្រព្យចាប់ពីជាន់ទីពីរឡើងទៅ ដោយទទួលបានប័ណ្ណកម្មសិទ្ធិសម្គាល់ម្ចាស់អចលនទ្រព្យ ដូចគ្នាទៅនឹងប្រជាជនខ្មែរដែរ ហើយអាចជួលនិងទិញលក់ផ្ទះនោះដោយសេរីបានដោយគ្មានរយៈពេលកំណត់ ព្រមទាំងអាចធ្វើការស្នងយកដោយពុំចាំបាច់បង់ពន្ធបន្ថែមអ្វីឡើយ។
5.Fives
អាយុប្រជាជនជាមធ្យម 27ឆ្នាំ មានតម្រូវការខ្ពស់ អាចលក់បន្តយ៉ាងងាយ
ស្រួល ដោយពុំចាំបាច់បារម្ភអ្វីទាំងអស់
The average age of 27 people just needs to be strong and easy to hold and change hands without worry
អាយុជាមធ្យមរបស់ប្រជាជនកម្ពុជាគឺត្រឹមតែ 27 ឆ្នាំប៉ុណ្ណោះ ហើយប្រជាជនដែលមានអាយុលើសពី30ឆ្នាំ មានរហូតដល់ទៅ 70% ដែលធ្វើឱ្យកម្ពុជាជាប្រទេសដែលមានប្រជាជនវ័យក្មេងច្រើនជាងគេនៅលើពិភពលោក។

ចាប់ពីឆ្នាំ 2014 ដល់ឆ្នាំ 2018 អត្រាកំណើននៃប្រជាជនកម្ពុជាមានការកើនឡើងខ្ពស់ ខ្ពស់ជាង បណ្តាប្រទេសមួយចំនួនផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ប្រទេសវៀតណាម ប្រទេស ហ្វីលីពីន ប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។ និន្នាការយវវ័យជំនាន់ថ្មី ក្នុងការស្វែងរកលំនៅស្ថានសមរម្យ ដើម្បីប្រកបរបរចិញ្ចឹមជីវិត ក៏ដូចជានិន្នាការក្នុងការរៀបអាពាហ៍ពិពាហ៍ កសាងគ្រួសារ បន្តវង្សត្រកូល បានកំពុងតែរំកិលចូលមកដល់ព្រមៗគ្នា។ ចំនួនប្រជាជនវ័យក្មេងដ៏ច្រើនលើសលប់នេះ បានធ្វើឱ្យតម្រូវការទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកាន់តែកើនឡើងខ្លាំងជាងមុន។
黄金三角人口比例
បុរី អ & អេហ្វ ទ្រព្យសម្បត្តិថ្មីនៅលើពិភពលោក
R&F City, The Biggest Garden Community In Phnom Penh
+855 018 888 2777
  • ផ្ទះលេខ 380 មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
វេទិកាធំៗចំនួន 7 ស្វាគមន៍ការយកចិត្តទុកដាក់ ស្វែងយល់អំពីភាពអស្ចារ្យនៃ ព្រះរាជា ណាចក្រកម្ពុជា
© 2018 R&F Properties Cambodia. All Rights Reserved Powered by vancheer